Skip to content
២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal គ្រងតំណែងជេីងឯកពាន FA Cup ជាលេីកទី១៤
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal គ្រងតំណែងជេីងឯកពាន FA Cup ជាលេីកទី១៤

២គ្រាប់របស់ Aubameyang បានជួយកាំភ្លើង Arsenal បានក្លាយជាក្រុមជេីងឯកពាន FA Cup 2020 ក្រោយឈ្នះក្រុម Chelsea លទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ នាកីឡដ្ឋាន Wembley ។

តាមការចេញផ្សាយពីព័ត៌មាន BBC បានឲ្យដឹងថា កីឡាករ Emerick Aubameyang រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២៨ ដោយបាល់១១ម៉ែត្រ ដោយសារប្រធាន Cesar Azpilicueta បានបង្កកំហុសក្នុងប្រអប់គ្រថ្នាក់ និងគ្រាប់ទី២ នៅនាទី៦៨ បន្ទាប់ពីកីឡាករ Christian Pulisic ស៊ុតគ្រាប់នាំមុខនៅនាទីទី៥ អោយ Chelsea ។

នេះជាការឈ្នះពាន FA Cup ជាលេីកទី១ សម្រាប់អ្នកចាត់ការទូទៅ អេស្ប៉ាញ Mikel Arteta ក៏បានធ្វេីឲ្យកាំភ្លេីងធំ Arsenal ដណ្តើមបានកៅអី១ ដេីម្បីលេងនៅពានទី២ អឺរ៉ុប UEFA Europa League នារដូវកាលក្រោយ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ នៅ Premier League រដូវកាលនេះ ប៉ុន្តែវាជាការខកចិត្តយ៉ាងខ្លាំងសម្រាប់លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ក្នុងការឈ្នះពាននេះជាលេីកដំបូងរបស់ខ្លួន ៕