រយៈពេលជាង១ឆ្នាំមកហើយដែលយុវតី ឈុន ស្រីម៉ី បានចូលហ្វឹកហាត់កីឡាហាប់គីដូ ដោយសារតែនាងចង់បានសុខភាពល្អ មានភាពរឹងមាំ និងចង់ចេះក្បាច់គុនការពារ ព្រោះខ្លួនជានារីផង។ មិនតែប៉ុណ្ណោះការហ្វឹកហាត់កីឡាក៏ជួយកាត់បន្ថយអារម្មណ៍តានតឹងពីការសិក្សា។
សិស្សថ្នាក់ទី៩ប្រាប់ថា បានការណែនាំពីឪពុកម្ដាយដែលជាអ្នកហ្វឹកហាត់កីឡាដើម្បីសុខភាព ហើយពេលហ្វឹកហាត់ដំបូងជួបការលំបាកដែរ តែអាចសុំាបន្ទាប់ពីហ្វឹកហាត់មួយរយៈមក។
ស្រីម៉ី ដែលស្ថិតក្នុងកម្រិតខ្សែក្រវាត់ពណ៌ត្នោត ប្រាប់ថា ធ្លាប់ហ្វឹកហាត់កីឡាការ៉េតេដែរនាពេលកន្លងមក ហើយការហ្វឹកហាត់កីឡាប្រយុទ្ធនេះគ្រាន់តែដើម្បីសុខភាពប៉ុណ្ណោះ មិនមានបំណងវិវឌ្ឍខ្លួនទៅជាកីឡាការិនីទេ៕