ក្រុមហ្វូតសាល Lucky FC នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥ បានប្រកាសពីការចាកចេញរបស់ កែវ សុចិត្រា ក្រោយខ្សែប្រយុទ្ធឆ្នើមរូបនេះរួមចំណែកជួយក្រុមបានលេខ៣ការប្រកួតបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ ក៏ដូចជាបានលើកពានហ្វូតសាលមីហឹរថ្មីៗនេះ។
យុវជនមានកំណើតនៅរាជធានីភ្នំពេញប្រាប់ថា គេនឹងចូលរួមក្រុមហ្វូតសាលថ្មីមួយដែលទើបត្រូវបានបង្កើតឡើង។
កែវ សុចិត្រា ផ្ដើមលេងកីឡាបាល់ទាត់ក្នុងសាលជាផ្លូវការក្នុងឆ្នាំ២០១៨ជាមួយក្រុម DownTown និងធ្លាប់បានចំណាយពេលក្នុងក្រុមមហាហង្សមួយរយៈដែរ។ គេបានរួមរស់ជាមួយក្រុម Lucky FC ជិតមួយឆ្នាំមកហើយ ហើយក្រៅតែពីលើកពានជាក្រុម គេក៏ទទួលបានរង្វាន់ឯកត្តជនមួយចំនួនដែរ។
សុចិត្រា ដែលធ្លាប់ហ្វឹកហាត់ក្នុងក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង កងយោធពលខេមរភូមិន្ទផងនោះ បានជាប់ជម្រើសជាតិហ្វូតសាលលើកដំបូងក្នុងឆ្នាំ២០១៩៕