មុនក្លាយជាតារាឆ្នើមមួយនៅ Leicester City និង Premier League ខ្សែប្រយុទ្ធ Jamie Vardy ធ្លាប់ធ្វើការជាអ្នកបច្ចេកទេសខាងផលិតរណបទប់កជើង។ នេះបើតាមសារព័ត៌មាន Daily Stars។
ពេលនោះ គេធ្វើការនៅពេលថ្ងៃ និងលេងបាល់នាពេលយប់ ដើម្បីរកចំណូលបន្ថែម។
គេធ្លាប់ប្រាប់សារព័ត៌មាន Mirror កាលឆ្នាំ២០១៨ “៖ ខ្ញុំត្រូវធ្វើការច្រើនម៉ោង ហើយលេងបាល់ទាត់នៅពេលយប់។ ខ្ញុំនៅផ្នែកបច្ចេកទេសកាបូន ដើម្បីផលិតរណបទ្រាប់ជើងសម្រាប់អ្នកមានបញ្ហាជើង។ ខ្ញុំត្រូវលើករបស់ដាក់ចូលម៉ាស៊ីនកម្ដៅរាប់រយដងក្នុងមួយថ្ងៃ អ៊ីចឹងចុកខ្នងណាស់។ ប៉ុន្តែវាមិនប៉ះពាល់ដល់ការលេងបាល់របស់ខ្ញុំ។”
Vardy វ័យ៣៨ឆ្នាំធ្លាប់ហ្វឹកហាត់ក្នុងក្រុមយុវជន Sheffield Wednesday មុនទៅក្រុមថ្នាល Stocksbridge Park Steels ឆ្នាំ២០០៣ និងបានជាប់ក្រុមធំ ២០០៦ ដែលកាលណោះគេបាន៣០ផោនក្នុងមួយសប្ដាហ៍។ រដូវកាល២០១១ ២០១១ គេលេងនៅ FC Halifax Town និងមួយរដូវកាលក្រោយមក នៅ Fleetwood Town។ ឆ្នាំ២០១២ ដល់បច្ចុប្បន្នគេលេងឱ្យ Leicester ជាកន្លែងដែលគេបានក្លាយជាតារាឆ្នើម និងបានផ្លាស់ប្ដូរជីវភាពផងដែរ៕