ការប្រកួតកីឡាវាយសីសប្បុរសធម៌ដើម្បីក្ដីស្រមៃ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជា ក្រោមការគាំទ្រដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife)

Neak Tola
760 មើល
1 នាទីអាន
- Advertisement -

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌មួយ កំពុងបើកទទួលការចុះឈ្មោះចូលរួមពីសាធារណជនដើម្បីឱ្យអ្នកស្នេហាកីឡាវាយសី និងប្រជាជនកម្ពុជាបានចូលរួមក្នុងការលើកម្ពស់សុខភាព ពង្រឹងមិត្តភាព សាមគ្គីភាពក្នុងវិស័យកីឡា និងជាពិសេសរួមគ្នាគាំទ្រដល់សង្គមតាមរយៈមូលនិធិសប្បុរសធម៌ដើម្បីជួយដល់កុមារដែលមានតម្រូវការពិសេស (អូទីស្សឹម) នៅសាលារៀនទន្សាយ និងជួយទៅកាន់មន្ទីរពទ្យគន្ធបុប្ផា ក្រោមការគាំទ្រដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife) ក្នុងគោលបំណងជួយគាំទ្រដល់ក្ដីស្រមៃ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជា។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅតារាងវាយសី Chroy Changvar ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ល្ងាច។ ការប្រកួតនេះ បើកទទួលចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ដោយតម្លៃសម្រាប់ការចុះឈ្មោះមួយក្រុមដែលមានគ្នាពីរនាក់គឺ ៣០ ដុល្លារ ហើយថវិកាពីការចុះឈ្មោះទាំងអស់នឹងធ្វើការបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ដើម្បីជួយដល់សាលារៀនទន្សាយ និងមន្ទីរពទ្យគន្ធបុប្ផា។ ជាមួយគ្នានេះដែរ ការប្រកួតកីឡាវាយសីសប្បុរសធម៌នេះ នឹងទទួលការចុះឈ្មោះចំនួនច្រើនបំផុត ១២០ គូ ដោយអ្នកចូលរួមប្រកួតត្រូវមានអាយុចាប់ពី ១៥ ឆ្នាំ ឡើង និងមិនមែនជាកីឡាករវាយសីអាជីព។

គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសីសប្បុរសធម៌នេះត្រូវបានរៀបចំឡើងដោយហាងលក់សម្ភារៈកីឡាវាយសី PLAY Badminton ក្រោមការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា និងការ ចូលរួមសហការពី តារាងវាយសី Chroy Changvar ក្រុមហ៊ុន Victor Daizu ខេមបូឌា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP និងប្រព័ន្ធផ្សព្វផ្សាយ Brand Bodia ដើម្បីរួមគ្នាគាំទ្រដល់ក្ដីស្រមៃ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជា៕

សម្រាប់ព័ត៍មានបន្ថែមពីការចុះឈ្មោះសូមទាក់ទងមកកាន់ +855 60 337 335 ឬតំណ https://web.facebook.com/profile.php?id=61575864209152

តំណសម្រាប់ការចុះឈ្មោះ៖ https://forms.gle/9GatKcuThPZ9YBbJ7