ស៊ន អេលីត បង្ហើបមហិច្ឆិតាបង្កើត តារាគុនខ្មែរអលស្តា មានតម្លៃខ្លួន៣ពាន់ដុល្លារក្នុង១ប្រកួត
ព្រឹត្តិការណ៍គុនខ្មែរអលស្តាវគ្គ៤ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែ កក្កដា គឺជាដំណាក់កាលយុទ្ធសាស្ត្រដំបូងហើយ សម្រាប់ការចាប់ផ្ដើមការអភិវឌ្ឍ តម្លៃខ្លួនកីឡាករ ក្នុង ព្រឹត្តិការណ៍លំដាប់ប្រទេស។ ស្ថាបនិកព្រឹត្តិការណ៍លោក ស៊ន អេលីត បានបង្ហើបថា ចាប់ពីរដូវកាលទី៤តទៅ កីឡាករដែលទទួលបានជ័យជម្នះ នឹងឡើងតម្លៃខ្លួន ១០០ដុល្លារជាស្វ័យប្រវត្តិក្នុងការប្រកួតក្រោយរបស់ពួកគេ នៅព្រឹត្តិការណ៍មួយនេះ។ លោកថា ឲ្យកីឡាករខ្មែរឈ្នះមួយប្រកួតឡើង១០០ដុល្លារៗ គ្រប់ការបង្ហាញខ្លួនក្នុងកម្មវិធីនេះ ដែលជាយុទ្ធសាស្ត្រជំរុញឲ្យកីឡាករខ្មែរបង្កើនសមត្ថភាពជាកីឡាករលំដាប់ប្រទេស ពិតៗ។