ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏សំខាន់ “វី-អាកទីវ អារាមគុនខ្មែរ” បានបើកទំព័រថ្មីលើទឹកដីខេត្តសៀមរាប ដោយទទួលបានការចូលរួម និងគាំទ្រយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាគុនខ្មែរ។ ទិដ្ឋភាពនេះបានបង្ហាញយ៉ាងច្បាស់ពីសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងចំពោះកីឡាជាតិខ្មែរយើង។
កម្មវិធី វី-អាកទីវ អារាមគុនខ្មែរ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រកួតប៉ុណ្ណោះទេ តែត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាល និងបង្កើត ធនធានកីឡាករ-កីឡាការិនីថ្នាល ប្រកបដោយគុណភាពនៅក្នុងវិស័យប្រដាល់គុនខ្មែរ។ គោលបំណងចម្បងគឺដើម្បីជំរុញឲ្យគុនខ្មែរកាន់តែរីកចម្រើន និងល្បីល្បាញនាពេលអនាគត។
ព្រឹត្តិការណ៍នេះនឹងបន្តការប្រកួតដ៏ពិសេសរបស់ខ្លួននៅ ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅបរិវេណ វត្តឈូកត្រសាលរស្មីមានជ័យ ភូមិបុស្ស ឃុំខ្នាពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ក៏មានវត្តមានពីការចូលរួមគាំទ្ររបស់ ភេសជ្ជៈកីឡា វី-អាកទីវ ដែលជាផលិតផលដំបូងគេរបស់ប្រទេសកម្ពុជា ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ។ ភេសជ្ចៈកីឡា វី-អាកទីវ សម្បូរទៅដោយវីតាមីន ជាតិរ៉ែ មានជាតិស្ករតិច ហើយអាចរក្សាតុល្យភាពជាតិទឹកបានយូរ ជាពិសេសអាចជួយអោយអ្នកលេងកីឡាមានសុខភាពល្អ។ វី-អាកទីវ តែងតែដើរតួនាទីជាអ្នកឧបត្ថម្ភធំ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការគាំទ្ររាល់សកម្មភាពកីឡា ជាពិសេសគឺការគាំទ្រដល់ថ្នាលបណ្ដុះបណ្ដាលកីឡាគុនខ្មែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធី វី-អាកទីវ អារាមគុនខ្មែរ នឹងបន្តដំណើរដ៏វែងឆ្ងាយទៅតាមបណ្តា ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបាននូវការទស្សនា និងគាំទ្រដោយផ្ទាល់៕


