អ្វីដែលអ្នកគាំទ្រថ្នាលគុនខ្មែរកំពុងចង់ឃើញកីឡាករថ្នាល វី-អាកទីវគុនខ្មែរ ប្រកួតលក្ខណៈអន្តរជាតិនោះ ពេលនេះបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅ DEWAN DATO AHMAD RAZALI ហើយ ដើម្បីត្រៀមប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាករម៉ាឡេស៊ី នោះគឺកីឡាករ រិទ្ធី គីងកុង និងកីឡាករថ្នាល វី-អាកទីវគុនខ្មែរ ៥រូប បានត្រៀមរួចរាល់សម្រាប់ការប្រកួតមួយនេះ។
សម្រាប់កីឡាករ រិទ្ធី គីងកុង នឹងបន្តជួបដៃគូប្រកួតដែលមានសមត្ថភាពមិនអាចមើលស្រាលបាន វាក៏ជាការលំបាកមួយសម្រាប់ គីងកុង ប៉ុន្តែសម្រាប់កីឡាករថ្នាលម្នាក់នេះ មិនដែលភ័យខ្លាចគូប្រកួតនោះឡើយ។ តើការប្រកួតនេះ រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដែគូប្រកួតខ្លួនបានដែរឬទេ? អ្នកគាំទ្រជឿជាក់លើ រិទ្ធី គីងកុង ថាអាចធ្វើបាន។
ជួបគ្នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ រសៀលតទៅ ទីតាំងប្រកួត KAMPUNG MELAYU AMPAN,G8000. AMPANG JAVA, SELANGOR,MALAYSIA ។ ភេសជ្ជៈកីឡា វី-អាកទីវ ជាជម្រើសសម្រាប់សុខភាពកីឡាករគុនខ្មែរ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ៕

