អត្តពលិកកម្ពុជា ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ និងនាំយកមេដាយត្រលប់មកវិញជូនអ្នកគាំទ្រកម្ពុជា

Neak Tola
25 មើល
0 នាទីអាន

ដើម្បីឆ្ពោះទៅរកជោគជ័យសម្រាប់ជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កីឡាករ កីឡាការិនី មានពិការភាពកម្ពុជា ក្នុងការនាំយកនៅមេដាយជូនមាតុភូមិ និងប្រជាជនកម្ពុជា បាននិងកំពុងហ្វឹកហាត់យ៉ាងសស្រាកសស្រាំ ត្រៀមចូលរួមព្រឹត្តិការណ៍ដែលនឹងធ្វើឡើង នាដើមខែ១ ឆ្នាំ២០២៦ខាងមុខនេះនាប្រទេសថៃ។

សម្រាប់កីឡាករ កីឡាការិនី មានពិការភាពកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនាពេលខាងមុខនេះ ហើយក៏សង្ឍឹមខ្ពស់ក្នុងការយកមេដាយត្រលប់មកវិញ ទោះជាការប្រកួតនៅសល់រយៈពេលមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែនេះក៏ជាក្តីរំពឹងទុកមួយដែលអ្នកគាំទ្រកម្ពុជាផងដែរ។ សក្កដានុពល នៃប្រភេទកីឡាជនមានពិការភាពកម្ពុជា កំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ក្នុងការលើកស្ទួយវិស័យកីឡាប៉ារ៉ាហ្គេមពិការកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ល្បីលើឆាកអន្តរជាតិ។