សិស្សានុសិស្សជាង១០០នាក់នៃវិទ្យាល័យជាស៊ីមសាមគ្គីបានចូលរួមទទួលចំណេះដឹងពីប្រវត្តិចលនាអូឡាំពិកដែលត្រូវបានចែករំលែកដោយគ្រូឧទ្ទេសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និង ជាគ្រូឧទ្ទេសមានប្រសាសន៍ថា កម្មវិធីនេះបានបង្ហាញដល់សិស្សានុសិស្សពីគុណតម្លៃនៃចលនាអូឡាំពិក និងប្រវត្តិនៃចលនាអូឡាំពិកតាំងពីសម័យក្រិកបុរាណដល់បច្ចុប្បន្ន។ ក្នុងនោះ ចក្ខុវិស័យនៃចលនាអូឡាំពិក គឺការកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រងប្រកបដោយសន្តិភាពតាមរយៈកីឡា។
