សមាជិកមកលីគកំពូលកម្ពុជាប្រកាសទទួលការបរិច្ចាគស្បៀងសម្ភារៈប្រើប្រាស់ផ្សេងៗជួយបងប្អូនភៀសសឹកនិងវីរកងទ័ពជួរមុខ

Neak Tola
17 មើល
1 នាទីអាន

បន្ទាប់ពីមានការប៉ះទង្គិចគ្នាសារជាថ្មីពីសំណាក់យោធាថៃចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដែលបណ្ដាលឲ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែន រងផលប៉ះពាល់ មានទាំងស្ត្រីមានផ្ទៃពោះ ទារក កុមារ ជនមានពិការភាព និងចាស់ជរាជាដើមហើយត្រូវភៀសសឹក ។ ក្នុងនោះក្លឹបបាល់ទាត់នៅកម្ពុជាកំពុងតែខ្នាស់ខ្នែងដោយបានចូលរួមជាថវិកា និងកម្លាំងកាយជួយដល់ជនភៀសសឹកកម្ពុជា និងវីរកងទ័ពជួរដ៏អាចក្លាហានរបស់កម្ពជាតាមវីធីរៀងៗខ្លួន។

យោងតាមការបង្ហោះពីក្លិបបាល់ទាត់បឹងកេតបានប្រកាសនៅថ្ងៃទី១២ ខែ ធ្នូ ដល់សារធារណះជន ពិសេសបងប្អូនមហាគ្រួសារបាល់ទាត់ខ្មែរ ដែលចង់ចូលរួមបរិច្ចាគជាស្បៀង សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ ថ្នាំសង្កូវគ្រប់ប្រភេទ ដើម្បីចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ។ ដូចនេះសម្រាប់បងប្អូនដែលមកបរិច្ចាកដោយផ្ទាល់បាន ដោយក្រុមការងារក្លឹបបានរៀបចំជាស្ដង់ចាប់ទទួល នៅទីតាំងគឺស្ថិតនៅការិយាល័យក្លឹបបាល់ទាត់បឹងកេត ខណ្ឌជ្រោយចង្វារផ្ទាល់តែម្ដង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច រៀងរាល់ម៉ោងធ្វើការ។ ទីតាំង: https://share.google/RNdvTP9TX1nZwRKCQ

ជាមួយគ្នានេះផងដែរ ក្លឹបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ដែលមានមូលដ្ខាននៅតំបន់វេងស្រេង ក៏បានប្រកាសទទួលបរិច្ចាកពីសប្បុរជន ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកដោយការប៉ះទង្គិចតាមព្រំដែនដោយបានបង្កើត “មូលនិធិ អាយ អេស អាយ សម្រាប់ជនភៀសសឹក” ដើម្បីផ្តល់ជំនួយ ដល់ប្រជាពលរដ្ឋខ្មែរនៅជំរុំភៀសសឹក ដែលបងប្អូនអាច ចូលរួមបរិច្ចាគជាគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់ ចាប់ពីថ្ងៃទី 11 ខែធ្នូ 2025 នេះតទៅ ចាប់ពីម៉ោង 8:00 ព្រឹកដល់ 8:00 យប់ជារៀងរាល់ថ្ងៃនានៅផ្សារទំនើប ខេ ម៉ល វេង ស្រេង។ ទីតាំង https://maps.app.goo.gl/wdPp3pEAvSEP2tgr5

ក្រៅពីនេះ បណ្ដាក្លិបផ្សេងៗទៀត ក៏បានចែករំលែកជាក្ដីស្រឡាញ់ ការបង្ហាញការព្រួយបារម្ភពីសុខទុក្ខពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខកម្ពុជា តាមរយៈជាការបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងនោះដែរ មានភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង នឹងចែករំលែកថវិការដែលទទួលបានពីការលក់សំបុត្រក្នុងការប្រកួតរបស់ខ្លួននៅសប្តាហ៍នេះ ជូនដល់សមរភូមិមុខផងដែរ ។