ក្រុមហ៊ុន វឌ្ឍនៈ បាននាំយកភេសជ្ជៈយ៉ាងច្រើនមានទាំងទឹកបរិសុទ្ធ V Active ភេសជ្ជៈ V Cola Krud Pure Charge និង ភេសជ្ជៈប៉ូវកម្លាំងគ្រុឌជួយដល់មូលនិធិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដើម្បីជួយបន្តដល់វីរកងទ័ព និងជនភៀសសឹក ក៏ដូចជាព្រឹត្តិការណ៍កីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៥ ចុងខែធ្នូ នេះ។
កញ្ញា ទូច លាភា ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន ប្រចាំក្រុមហ៊ុន វឌ្ឍនៈ ប្រាប់ថា ក្រុមហ៊ុនតែងតែជួយជ្រោមជ្រែងដល់កីឡាកម្ពុជា ហើយក៏មានកីឡាប្រដាល់សកលនេះដែរ។
កញ្ញា ទូច លាភា ប្រាប់ថា ក្រុមហ៊ុន វឌ្ឍនៈ នឹងតែបន្តជួយលើកស្ទួយកីឡាជាតិតទៅមុខទៀត។
