វិញ្ញាសាបាល់ទះនារីក្នុងពានសម្ដេចក្រឡាហោម ស ខេង បំផុសសកម្មភាពបាល់ទះស្ត្រី និងបង្កើនធនធានសម្រាប់ជាតិ

0 នាទីអាន

ឯកឧត្ដម ជួន ណារិន្ទ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា មានប្រសាសន៍ថាវិញ្ញាសាបាល់ទះនារីក្នុងពានសម្ដេចក្រឡាហោម ស ខេង គឺជាការបំផុសសកម្មភាពបាល់ទះនារី និងស្វែងរកធនធានល្អៗសម្រាប់ជាតិ។

ឯកឧត្ដមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបន្ថែមថា នេះជាចំណុចចាប់ផ្ដើមមួយ ហើយតទៅមុខ សង្ឃឹមថា នឹងមានក្រុមចូលរួមកាន់តែច្រើន និងឈានទៅការបង្កើតលីគបាល់ទះនារីនៅកម្ពុជាតែម្ដងនាពេលអនាគត។

សូមជម្រាបជូនថា ក្រៅពីមានក្រុមបាល់ទះបុរស ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរបស់ឯកឧត្ដម ជួន ណារិន្ទ ក៏មានក្រុមនារីដែលកំពុងចូលរួមប្រកួតប្រជែងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នៅពហុកីឡដ្ឋានអូឡាំពិក៕