លីជីង គុនខ្មែរ ថែមជំនាញកីឡាប្រដាល់សកលមួយទៀតដើម្បីរួមចំណែកង្រីកធនធានកីឡាការិនី

0 នាទីអាន

កីឡាការិនី លីជីង គុនខ្មែរ បានបន្ថែមបទពិសោធថ្មីមួយទៀតក្នុងកីឡាប្រយុទ្ធ ដោយត្រូវប្រកួតកីឡាប្រដាល់សកលលើកដំបូងក្នុងកម្មវិធី Dragon the Golden Ring នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ ២០២៦ នាសាលកីឡាប្រដាល់សកលកម្ពុជា នាពហុឡដ្ឋានជាតិអូឡាំពិក។

សិស្សគុនក្លិនគុនខ្មែរដូនតានឹងត្រូវតតាំងកីឡាការិនីនេប៉ាល់ Susma Chaudhari ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ លីជីង ប្រាប់ថា ការប្រកួតប្រដាល់សកលនេះ នាងចង់បន្ថែមក្នុងកីឡាប្រដាល់សកល និងរួមចំណែកលើកស្ទួយធនធានកីឡាការិនីនៅកម្ពុជា។

ជុំវិញការហ្វឹកហាត់ប្រដាល់គុនខ្មែរវិញ លីជីង ប្រលូកបាន២ឆ្នាំហើយ ដោយសារតែចិត្តស្រលាញ់។

លីជីង បច្ចុប្បន្នក៏ជានិស្សិតឆ្នាំ ១ ផ្នែកគណនេយ្យ។