ព្រឹត្តិការណ៍រត់ដោយបេះដូងឆ្នាំ២០២៦ ប្រមូលថវិកាបានជាង១៥០០០ដុល្លារជួយដល់សាលារៀនទន្សាយ

0 នាទីអាន

ថវិកាចំនួន១៥១៣៣ដុល្លារអាមេរិកប្រមូលបានពីសប្បុរសជន និងមហាជនដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” “RUN BY HEART 2026, 3RD EDITION” ដែលជាព្រឹត្តិការណ៍រៀបចំរួមគ្នាដោយក្រុមការងារ RUN WITH SAI និង អង្គការសាលារៀនទន្សាយ គាំទ្រដោយសហភាព សហព័ន្ធយុវជនកម្ពុជា ។ ថវិកាទាំងអស់ទទួលបានពីការចុះឈ្មោះចូលរួមរត់ នឹងបរិច្ចាគទៅកាន់អង្គការសាលា រៀនទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីសឹម(AUTISM) មានទីតាំងនៅ រាជធានីភ្នំពេញ។