ព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ» ដែលបានចេញដំណើរនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ចម្ងាយ ៣១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានគូសបញ្ជាក់ថា ចំនួនអ្នកជិះកង់ចុះឈ្មោះចូលរួម ១៨០នាក់នេះ ប៉ុន្តែសម្រាប់អ្នកត្រៀមចូលរួមជិះកង់ ដោយមិនបានចុះអាចសរុបឡើងដល់ជាង៥០០នាក់ ដោយពួកគាត់ជិះកង់អមដំណើរ និងជូនដំណើរតាមផ្លូវកាត់ទីតាំងខេត្តរបស់គាត់។ ចំណែកខេត្តដែលមានអ្នកចូលរួមជិះកង់អមដំណើរច្រើនជាងគេ គឺសៀមរាប ហើយនៅក្នុងថ្ងៃដដែលសរុបចំនួនកីឡាករចូលរួមសរុបមានចំនួនជាង៥០០នាក់។
