ពេលសន្សំថវិកាបានគ្រប់គ្រាន់ កីឡាករប្រដាល់សកល ខឿន សីហា ចង់បន្តការសិក្សាសាកលវិទ្យាល័យឡើងវិញ

0 នាទីអាន

កីឡាករប្រដាល់ឆ្នើមវ័យក្មេង ខឿន សីហា បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិតាំងពីឆ្នាំ២០២៤ ម្ល៉េះ តែដោយសារចិត្តស្រលាញ់កីឡាប្រដាល់គុនខ្មែរ គេបានចំណាយពេលយ៉ាងច្រើនលើការហ្វឹកហាត់ ទើបមិនមានវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា។

សមាជិកក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា ប្រាប់ថា ប្រសិនបើមានពេលគ្រប់គ្រាន់ គេនឹងចូលរៀនថ្នាក់មហាវិទ្យាល័យ និងចង់ចាប់យកជំនាញច្បាប់។ គេថា ការសិក្សាពិតជា ព្រោះពេលឈប់អាជីពជាកីឡាករប្រដាល់នោះ អាចទៅធ្វើការពាក់ព័ន្ធនឹងជំនាញខ្លួនបាន។

ជុំវិញការចាប់អាជីពកីឡាប្រដាល់ សីហា ប្រាប់ថា ស្រលាញ់តាំងពីឆ្នាំ២០២២ ហើយដោយសារតែស្រលាញ់ពេក គេបានធ្វើបាវសាក់ចងនៅក្រោយផ្ទះ ហាត់ម្នាក់ឯងដល់យប់ជ្រៅស្ទើរតែរាល់ថ្ងៃ។ គេថា ហាត់ខ្លួនឯង ព្រោះតែនៅស្រុកកំណើតរបស់គេក្នុងខេត្តព្រៃវែង ពុំមានក្លិបប្រដាល់ឡើយ។ ដល់ចប់បាក់ឌុប ឆ្នាំ២០២៤ គេបានសុំម្ដាយមកហ្វឹកហាត់នៅភ្នំពេញតែម្ដង។

បច្ចុប្បន្ន ខឿន សីហា ជាសិស្សគុននៅក្លិបនាគរាជចតុមុខ និងកំពុងប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា៕