ការប្រកួតកីឡាវាយសីមិត្តភាពសសយកភ្នំពេញ ២០២៦ បានប្រកាសបើកទទួលចុះឈ្មោះចូលរួមហើយចាប់ពីពេលនេះរហូតដល់
ឆ្នាំ២០២៥ ជាឆ្នាំដែលមានអ្នកចុះឈ្មោះដ៏ច្រើនលើសលប់ប្រៀបទៅនឹងព្រឹត្តិការណ៍លើកទី១ ឆ្នាំ២០២៣ និងលើកទី២ ឆ្នាំ២០២៤។
កីឡាករ កីឡាការិនីជាង៣០០នាក់បានចូលរួមការប្រកួតកីឡាវាយសីមិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅក្លឹបវាយសីភ្នំពេញ អគារខេមរានីនៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
លោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានប្រសាសន៍ថាព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីប្រមូលផ្ដុំអ្នកស្នេហាវិស័យកីឡា ពង្រឹងសាមគ្គីភាព មិត្តភាព ទំនាក់ទំនងល្អ ក្នុងសង្គម តាមរយៈការលេងកីឡា ចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ ការលេងកីឡាវាយសីនិងបំផុសស្មារតីក្នុងស្រទាប់យុវជនឲ្យចូលរួមលេងកីឡាកាន់តែផុសផុល។ មិនតែប៉ុណ្ណោះ ការប្រកួតនេះក៏ចូលរួមចំណែកបណ្ដុះធនធានយុវជនឈានឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
