ទិវាវេទិកាអត្តពលិកជាតិចុងខែនេះនឹងផ្សព្វផ្សាយពីយុទ្ធនាការកម្ពុជាឆ្ពោះទៅអូឡាំពិក ២០២៨

0 នាទីអាន

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀចំទិវាអូឡាំពិក និង វេទិកាអត្តពលិកជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត ព្រមទាំងកីឡាករ កីឡាការិនី សិស្សានុសិស្ស និង មន្ត្រីគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា សរុបមានពីចន្លោះ៧០០ទៅ៨០០នាក់។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា វេទិកាអត្តពលិកជាតិនឹងផ្ដោតលើប្រធានបទពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅ LA សហរដ្ឋអាមេរិកឆ្នាំ២០២៨ ដោយបំផុសនូវការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាដ៏ធំលើលោកនេះ។ ក្នុងនោះដែរ វេទិកាអត្តពលិកជាតិនឹងមានការពិគ្រោះយោបល់ សំណេះសំណាល និងលើកទឹកចិត្តកីឡាករឱ្យត្រៀមចូលរួមការប្រកួតជម្រុះដើម្បីឈានទៅដណ្ដើមសិទ្ធិចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាបង្ហាញពីទស្សនវិស័យ និងទស្សនវិជ្ជាអូឡាំពិកដែលផ្ដល់តម្លៃខ្ពសដល់សិស្សនុសិស្សចូលរួម។