ហេតុការណ៍នេះបានកើតឡើងនៅក្នុងការប្រកួត World Cup រវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងសាធារណរដ្ឋឆែក នៅក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក។ បុរសជនជាតិម៉ិកស៊ិកម្នាក់ឈ្មោះ Ulises Fernando Bernal Miramontes ត្រូវបានគេថតវីដេអូជាប់ ខណៈពេលដែលលោកបានធ្វើកាយវិការ «ទាញកន្ទុយភ្នែក» ដែលជាកាយវិការឌឺដង និងរើស.អើងចំពោះជនជាតិអាស៊ីខាងកើត ដាក់ពីក្រោយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) ជនជាតិកូរ៉េខាងត្បូងម្នាក់ Yoon Su-jin ដ៏ល្បីល្បាញដែលមានឈ្មោះក្នុងបណ្តាញសង្គមថា @incocat_t និងមានអ្នកតាមដានជិត ៩ លាននាក់នៅលើ TikTok និង YouTube។

ក្រោយពេលវីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គម វាបានបង្កឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិត រួមទាំងប្រជាជនម៉ិកស៊ិកខ្លួនឯងផងដែរ ដែលពួកគេបានសម្តែងការមិនពេញចិត្តចំពោះទង្វើអវិជ្ជមានមួយនេះ។
ជាលទ្ធផល លោក Bernal ត្រូវបានដកចេញពីតំណែងជាប្រធានមហាវិទ្យាល័យភូមិសាស្ត្រ និងវិស្វករស្ទង់មតិភូមិសាស្ត្រនៃរដ្ឋ Jalisco ក្នុងប្រទេសម៉ិកស៊ិកភ្លាមៗ ហើយលោកក៏បានចេញមុខសុំទោសជាសាធារណៈ ដោយលើកឡើងថា លោកពិតជាសោកស្តាយ និងសុំទទួលខុសត្រូវរាល់ទង្វើខ្វះការពិចារណារបស់ខ្លួន។

សកម្មភាពរើសអើងពូជសាសន៍ មិនមែនជារឿងលេងសើចនោះទេនៅក្នុងសង្គមបច្ចុប្បន្ន ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោក!
