Medvedev ផ្ដួលជើងឯក US Open ដើម្បីឈ្នះពានរង្វាន់ធំបំផុតក្នុងអាជីព

0 នាទីអាន
- Advertisement -

កីឡាករវាយកូនបាល់វ័យក្មេងរុស្ស៊ី Daniil Medvedev បានផ្ដួលម្ចាស់ជើងឯក US Open ជនជាតិអូទ្រីស Dominic Thiem ៤-៦, ៧-៦ និង ៦-៤ នៅឡុងដុង ថ្ងៃអាទិត្យទី២២ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីឈ្នះពានរង្វាន់ធំបំផុតក្នុងអាជីពរបស់គេ គឺ ATP Finals។

Medvedev ដែលមានលំដាប់ទី៤ក្នុងកម្មវិធី បានចាញ់ប្រៀប Thiem អស់រយៈពេលយ៉ាងយូរក្នុងការប្រកួតនៅ O2 Arena ដែលគ្មានទស្សនិកជន ប៉ុន្តែបានកែប្រែស្ថានការណ៍វាយបកវិញនៅសិតទី២និងទី៣។

សូមរំឭកថា មុនឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រម្សិលមិញនេះ កីឡាករវ័យ២៤ឆ្នាំខាងលើ បានឆ្លងកាត់ឧបសគ្គធំៗ ដោយបានផ្ដួលជើងឯក៥សម័យ Novak Djokovic និងកីឡាករលេខ២ពិភពលោក Rafael Nadal ធ្វើឱ្យគេក្លាយជាកីឡាករទី១ដែលឈ្នះលើកីឡាករលំដាប់ទី១ដល់លំដាប់ទី៣ពិភពលោកទាំង៣នាក់នៅចុងរដូវកាលតែមួយ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕