ប្រដាល់សកលកម្ពុជាជ្រើសរើសសៅ រង្សី និង វី សុភ័ស្ស ជាបេក្ខភាពជម្រុះអូឡាំពិក ២០២៨

0 នាទីអាន

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានសម្រេចជ្រើសរើសកីឡាករឆ្នើម២រូប គឺ សៅ រង្សី និង វី សុភ័ស្ស ជាបេក្ខភាពសម្រាប់ការជម្រុះយកសិទ្ធិពេញលេញឆ្ពោះទៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។

ទាំងកីឡាករ សៅ រង្សី និង កីឡាករ វី សុភ័ស្ស ចាត់ទុកថា នេះជាឱកាសដ៏ល្អដើម្បីនាំកិត្តិយសជូនជាតិ ហើយពួកគេនឹងប្រឹងអស់ពីសមត្ថភាពក្នុងវគ្គជម្រុះដ៏សំខាន់នេះ។

សូមរំឭកថា កីឡាប្រដាល់សកលកម្ពុជាធ្លាប់មានកីឡាករដល់ទៅ៤រូបចូលរួមព្រឹត្តិការណ៍អូឡាំពិក កាលឆ្នាំ១៩៦៤៕