ទិវាអូឡាំពិក ២០២៦ បំផុសការគាំទ្រពីមហាជនដល់អត្តពលិកជាតិឆ្ពោះទៅយុទ្ធនាការជម្រុះអូឡាំពិក LA 2028

0 នាទីអាន

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៦ បានប្រារព្ធអបអរសាទរខួបលើកទី ១៣២ នៃទិវាអូឡាំពិក ដើម្បីរម្លឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប ។

ទិវានេះបានធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពី អត្តពលិក សិស្សានុសិស្សជាច្រើនយ៉ាងផុសផុល ក្រោមមូលបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨» ជាមួយយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច ដែលផ្តួចផ្តើមដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានប្រកាសជាផ្លូវការនាឱកាសព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦។