កាប្រកួពានរង្វាន់ CJ Summer League 2026 កម្រិតយុវជនអាយុរក្រោម១៨ឆ្នាំ បានបិទបញ្ចប់ជាផ្លូវការនិងរកឃើញក្រុមគ្រងជើងឯកហើយគឺក្រុម Nova FT ចំណែកក្រុមជើងឯករងបានទៅលើក្រុម Happy Football Cambodia Australia (HFCA) បន្ទាប់ពីបានប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល៥សប្តាហ៍កន្លងមក តាំងពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នាទីលានបាល់ទាត់ Down Town Sports ។
នៅក្នុងឱកាសនៃពិធីបិទកម្មវិធីប្រកួតនោះលោក តាំង សុខឡេង គណៈកម្មការៀបចំការប្រកួតបានប្រាប់ AMS Sports ឱ្យដឹងថា គោលបំណងក្នុងការបង្កើតពានរង្វាន់នេះឡើងគឺដើម្បីផ្កល់ឱកាសដល់យុវជនបានប្រកួតប្រជែងដែលមានលក្ខណៈស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស និងស្វែងរកយុវជនមានសមត្ថភាពដើម្បីផ្តល់ជាអាហារូបការណ៍ដល់ពួកគេផងដែរ។
ចំណែកឯកីឡាករ ធារី ចន្ថាប៊ីន ដែលបានចូលរួមក្នុងពិធីបិទនោះក៏បានផ្តល់កិច្ចសម្ភាសមកកាន់ AMS Sports ថាពានរង្វាន់នេះពិតជាឱកាសដ៏ល្អមួយសម្រាប់យុវជនដែលអាចមានការប្រកួតប្រជែងតាមរយៈការលេងកីឡាបាល់ទាត់បន្ទាប់ពីទំនេរពីការសិក្សា៕
សូមបញ្ជាក់ថាការប្រកួតពានរង្វាន់ CJ Summmer Leageu 2026 មានក្រុមយុវជនចំនួន៦ក្រុមបានចូលរួមប្រកួតប្រជែងក្នុងនោះរួមមានក្រុម Night Eagle FT,Point To Point,Nova FT,Happy Football Cambodia Australia,5ive Guys និងPhnom Penh Saint-Germain ដោយបានចាប់ផ្តើមតាំពីថ្ងៃទី២ ខែកក្កដា រហូតបិទបញ្ចប់នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦៕



















