អាថ៌កំបាំងនៃសុខភាពដ៏រឹងមាំក្នុងវ័យ ៨០ឆ្នាំ របស់លោក ឆាយ សុង

0 នាទីអាន

លោក ឆាយ សុង វ័យ៨០ឆ្នាំ តែងតែដើរហាត់ប្រាណជាង៤គីឡូម៉ែត្ររៀងរាល់ព្រឹក ឆ្នាំនេះជាលើកទី១ហើយដែលលោកមានវត្តមានទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ដោយចូលរួមវិញ្ញាសា៣គីឡូម៉ែត្រ។

លោក ឆាយ សុង ដែលមានគេហដ្ឋាននៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ប្រាប់ថា ទម្លាប់ដើរជាង៤គីឡូម៉ែត្ររៀងរាល់ព្រឹក ធ្វើឱ្យលោកមានសុខភាព និងសម្ពាធឈាមល្អ។

ក្រៅពីការហាត់ប្រាណរៀងរាល់ព្រឹក លោកក៏តែងតែធ្វើការងារផ្ទះផ្សេងៗ ដូចជា បោសសម្អាត ដាំស្ល និងដាំដំណាំផ្សេងៗ ធ្វើយ៉ាងណាឱ្យរាងកាយរបស់លោកមានភាពសកម្ម ជាកត្តាជំរុញសុខភាពរបស់លោកបានរឹងមាំដូចសព្វថ្ងៃ៕