សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS HOUSE CAMBODIA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការលើភាពជាដៃគូអភិវឌ្ឍកីឡាប្រដាល់សកលអាជីព រយៈពេល ២ឆ្នាំ
នារសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក VLADIMIR PALANCICA ប្រធាន BRICS HOUSE CAMBODIA ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អត្តពលិក និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
