ជំហានថ្មីក្នុងកីឡាជាតិ! មហាជនអាចរកទីលាន និងព័ត៌មានប្រកួតក្នុងស្រុកកាន់តែងាយស្រួល តាម BookMeSport

0 នាទីអាន

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌល CKCC អង្គការមូលនិធិលើកកម្ពស់កីឡាកម្ពជា បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយសហព័ន្ធកីឡាជាតិចំនួន៤ រួមមាន៖ សហព័ន្ធកីឡាក្នុងទឹក, តេក្វាន់ដូ ITF, បាល់ឱប និងគុនដាវ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យកីឡារួមមួយ។

លោក ហ៊ឹម ខេមរា ប្រធានអង្គការ បានឱ្យដឹងថា ប្រព័ន្ធនេះ (តាមរយៈកម្មវិធី App) ជួយសម្រួលដល់ការគ្រប់គ្រងទិន្នន័យអត្តពលិក ការហ្វឹកហាត់ និងការរៀបចំការប្រកួតនានា។ បន្ថែមពីនេះ App នេះមិនត្រឹមតែសម្រាប់សហព័ន្ធជាតិប៉ុណ្ណោះទេ ប៉ុន្តែសាធារណជន និងអ្នកស្នេហាកីឡាក៏អាចចូលប្រើដើម្បីស្វែងរកព័ត៌មានការប្រកួត ទីលានលេង ឬចុះឈ្មោះហ្វឹកហាត់បានផងដែរ។

មហាជនអាចចូលតាមតេឡេក្រាម BookMeSport ដើម្បីស្វែងរកព័ត៌មានផ្សេងៗបាន៕

TAGGED: