ក្រោយបានមេដាយមាសកីឡាជាតិ២ដង ម៉ាប់ សុខហួយ ប៉ងយកមេដាយមាសស៊ីហ្គេមយ៉ាងហោចឱ្យបានម្ដងក្នុងជីវិត

0 នាទីអាន

បន្ទាប់ពីប្រជែងបានមេដាយមាសកីឡាជាតិក្នុងប្រភេទកីឡាជឺជីតស៊ូ ដោយជោគជ័យជាលើកទី២ កីឡាការិនីឆ្នើម ម៉ាប់ សុខហួយ បានដាក់គោលដៅធ្វើយ៉ាងណាដណ្ដើមឱ្យបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលជាការប្រកួតកម្រិតតំបន់ដ៏ធំមួយ ព្រោះកន្លងមកនាងធ្លាប់បានតែមេដាយសំរឹទ្ធចំនួន២ដង។

កីឡាការិនីមានប្រភពពីខេត្តកណ្ដាលអះអាងថា បានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីអាចសម្រេចបាននូវគោលដៅដ៏ធំមួយនេះក្នុងអាជីព ព្រោះយល់ថា សមត្ថភាពរបស់ខ្លួនមិនទាន់ល្អតាមអ្វីដែលចង់បាននៅឡើយ។

ម៉ាប់ សុខហួយ ឈានជើងចូលកីឡាជឺជីតស៊ូដើមឆ្នាំ២០១៩ និងធ្លាប់ទទួលបានមេដាយសំរឹទ្ធស៊ីហ្គេម២លើក គឺឆ្នាំ២០២២ និង ២០២៣៕