Skip to content
អតីតមិត្តរួមជម្រើសជាតិអាហ្សង់ទីនម្នាក់របស់ Maradona ចែកឋានម្សិលមិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

អតីតមិត្តរួមជម្រើសជាតិអាហ្សង់ទីនម្នាក់របស់ Maradona ចែកឋានម្សិលមិញ

ពីរសប្ដាហ៍បន្ទាប់ពីការចែកឋានរបស់ Diego Maradona ស្រាប់តែអតីតរៀមច្បងលោកម្នាក់ គឺលោក Alejandro Sabella បានទទួលមរណភាពដោយសារបញ្ហាបេះដូង កាលថ្ងៃអង្គារ ទី០៨ ខែធ្នូ ក្នុងវ័យ៦៦ឆ្នាំ។ លោក Sabella បាន​ស្ថិត​ក្នុង​មន្ទីរពេទ្យ​តាំងពី​​ចុង​ខែ​វិច្ឆិកា​មក​ទល់​នឹង​ពេល​អនិច្ចកម្ម​។

អតីតខ្សែបម្រើ Sheffield United និង Leeds United រូបនេះធ្លាប់ជាប់ជម្រើសជាតិអាហ្សង់ទីនឆ្នាំ១៩៨៣ដល់១៩៨៤។ លោកក៏ធ្លាប់ដឹកនាំជម្រើសជាតិប្រទេសកំណើតមួយនេះពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ ដែលជាឆ្នាំអាហ្សង់ទីនឡើងផ្ដាច់ព្រ័ត្រ FIFA World Cup 2014 ដោយចាញ់ក្រុមជើងឯកអាល្លឺម៉ង់ ១ទល់នឹង០។​ ក្រោយបរាជ័យនេះ លោកបានលាឈប់ពីតំណែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំដដែលនោះ។

សូម​រំឭក​ថា លោក Sabella ​បានផ្ទេរ​ពី River Plate មក Sheffield United ក្នុង​ឆ្នាំ​១៩៧៨ បន្ទាប់​ពី​ក្លិប​អង់គ្លេស​មួយ​នេះ​បរាជ័យ​​ក្នុងការ​តាម​ទិញ Maradona៕