នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ ២០២០ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី RAI Sport បានប្រកាសដំណឹងដ៏ក្រៀមក្រំ ពីមរណភាពរបស់អតីតខ្សែប្រយុទ្ធឈ្នះពានបាល់ទាត់ពិភពលោក របស់ក្រុមជម្រើសជាតិអ៊ីតាលី លោក Paolo Rossi ហើយក្នុងវ័យ ៦៤ ឆ្នាំ។
Paulo Rossi គឺជាតារាដ៏ឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិអ៊ីតាលី។ ធ្លាប់ឈ្នះបាល់មាសនិងស្បែកជើងមាស បន្ទាប់ពីជួយក្រុមជម្រើសជាតិខ្លួនក្លាយជាជើងឯក World Cup 1982 ដោយបានយកឈ្នះលើក្រុមអាល្លឺម៉ង់ខាងលិច ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។
អំឡុងពេលប្រកបអាជីពនៅកម្រិតក្លិបលោក Rossi បានឈ្នះពានរង្វាន់ជាច្រើនជាមួយ Juventus រួមមាន Serie A ២លើក, Copa Italia, European Cup Winners Cup, UEFA Super Cup និង European Cup ម្ដងផងដែរ។
លើសពីនេះ Paulo Rossi មានកំណត់ត្រាបង្ហាញខ្លួនចំនួន ៤៨ ប្រកួតក្នុងក្រុមជម្រើសជាតិអ៊ីតាលីដោយរកបាន ២០ គ្រាប់ក្នុងចន្លោះឆ្នាំ ១៩៧៧-១៩៨៦។
សម្រាប់ម្ចាស់ជើងឯកបាល់ទាត់ល្បីឈ្មោះនៅឆ្នាំ ១៩៨២ ធ្លាប់លេងរួមជំនាន់ជាមួយលោក Rossi ក៏មានកីឡាករល្បីៗជាច្រើនដែរដូចជា Dino Zoff, Franco Baresi, Claudio Gentile, Giuseppe Dossena, Iwano Boardon, Bruno Conti និង Francesco Graziani ជាដើម៕