Skip to content
កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ

កីឡាករសញ្ជាតិអេស្ប៉ាញ ២រូប ប្រកាសការចាកចេញ Premier League នារដូវកាលក្រោយ ក្នុងនោះមានខ្សែបម្រើស្លាប របស់ក្លិបតោខៀវ Chelsea ម្ចាស់អាវលេខ ១១ Pedro Rodriguez  បានប្រកាសចាកចេញពីទឹកដី Stamford Bridge នារដូវកាលបន្ទាប់ ២០២០/២០២១ ខណៈ David Silva របស់ក្លិបមេឃខៀវ Man City ក៏ចាកចេញបីទឹកដី Ethihad Stadium ។

ក្នុងការប្រកួតយប់មិញ ដែលជាជំនួបបិទរដូវកាល ២០១៩/២០២០ នៃក្របខណ្ឌ Premier League ក៏ជាការបង្ហាញខ្លួនចុងក្រោយរបស់ Pedro ប៉ុន្តែរូបគេ នៅមានភារកិច្ចចុងក្រោយបង្អស់មួយទៀត គឺការជួយ Chelsea ត្រៀមខ្លួនប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្មានថ្ងៃខាងមុខ ។

ចំណែកឯ David Silva  ក៏ដូចគ្នាដែរបន្ទាប់ពីប្រកួតបញ្ចប់រដូវកាលយប់មិញ ជួយក្រុមមេឃខៀវ Man City ៥:០ Norwich City  បានប្រកាសចាកចេញក្រោយប្រកបអាជីព៩រដូវកាល នៅទឹកដីអង់គ្លេស និងជួយអោយក្រុមឲ្យឈ្នះពានជាច្រើនផងដែរ ៕