Lionel Messi ទទួលបានការអបអរសាទរកាលពីថ្មីៗនេះ ចំពោះការបំបែកកំណត់ត្រាគ្រាប់បាល់៦៤៣គ្រាប់ តែមួយក្លិប របស់វីរបុរសបាល់ទាត់ Pele។
ប៉ុន្ដែ Santos ដែលជាអតីតក្លិបរបស់ Pele បានប្រកាសបដិសេធកំណត់ត្រានេះ ហើយបានបញ្ជាក់ថាខ្សែប្រយុទ្ធអាហ្សង់ទីន មិនទាន់បំបែកបាននៅឡើយទេ។
ក្លិបប្រេស៊ីលបានអះអាងថា គ្រាប់បាល់សរុបរបស់ Pele ដែលបូករួមគ្រាប់បាល់ក្នុងការប្រកួតមិត្តភាពផងសម្រាប់ Santos មានចំនួន ១០៩១គ្រាប់ ដែលមានន័យថា Messi ត្រូវការរកឱ្យបាន ៤៤៨គ្រាប់បន្ថែមទៀត ដើម្បីបំបែកកំណត់ត្រានេះ។
ទោះយ៉ាងណាក្ដី លោក Pele ក៏បានអបអរ Messi ដែលបានបំបែកកំណត់ត្រារបស់លោកនៅលើគណនីបណ្ដាញសង្គម ប៉ុន្ដែក្លិប Santos មិនទទួលស្គាល់កំណត់ត្រានេះឡើយ។ ពួកគេថែមទាំងបានគូសបញ្ជាក់ថា គ្រាប់បាល់ក្នុងប្រកួតមិត្តភាពរបស់ Pele ដែលត្រូវបានរាប់បញ្ចូលនោះគឺនៅក្នុងជំនួបជាមួយក្លិបធំៗដូចជា Inter Milan, Real Madrid, Boca Juniors, River Plate និង Barcelona ជាដើម៕