គ្រូបង្គោលរបស់ក្លិប Fenerbahce លោក Erol Bulut បាននិយាយថា អនាគតរបស់ Mesut Ozil នឹងត្រូវបង្ហាញយ៉ាងច្បាស់នៅប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលមានការរាយការណ៍ថា ដំណើរនៃការផ្ទេរកីឡាកររូបនេះទៅក្លិបតួកគីប្រព្រឹត្ដទៅដោយរលូន។
កាលពីដើមសប្ដាហ៍នេះ មានការរាយការណ៍ថា Ozil បានចរចាជាមួយភាគីក្លិប Fenerbahce ពីការផ្ទេរចេញពីក្លិប Arsenal ក្រោយមិនទទួលបានឱកាសចូលលេងចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។
គ្រូបង្គោលក្លិប Fenerbahce លោក Bulut បាននិយាយថា៖ “ស្ថានភាពរបស់ Mesut Ozil នឹងបង្ហាញយ៉ាងច្បាស់នៅប៉ុន្មានថ្ងៃខាងមុខ។ Ozil ជាកីឡាករល្បីឈ្មោះម្នាក់។ វាមិនអាចទៅរួចនោះទេសម្រាប់ខ្ញុំ ក្នុងការនិយាយមុនពេលគេមកដល់”៕