កីឡាករដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នៅថ្ងៃអង្គារ៍នេះ បានប្រកាសលក់រថយន្តរបស់ខ្លួន ដោយមិនបានបញ្ជាក់ពីមូលហេតុ ប្ដូរថ្មី រឺបែបណានោះទេ។
រថយន្ត Prius ពណ៌ស ស៊េរីឆ្នាំ២០០៧នេះ ជារថយន្តដែលគេឃើញ ម្ចាស់ខ្សែក្រវាត់៨ខ្សែជិះរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បន្ទាន់ពីរថយន្ត ហាយឡែនដឺ ដែលជើងខ្លាំងរូបនេះ ធ្លាប់ប្រើប្រាស់។
រឿង សោភ័ណ្ឌ បានបាត់មុខពីសង្វៀន ជាង១ខែចុងក្រោយមកនេះ តាំងពីក្រោយផ្ដួល វង្ស វិឆ័យ។ មុនប្រកាសលក់រថយន្តនៅថ្ងៃនេះ កាល២សប្ដាហ៍មុន អ្នកប្រយុទ្ធដៃឆ្វេងមហាទម្ងន់ ទើបបានបង្ហោះ status ដោយបានបង្ហើបពីចេតនាចង់បញ្ចប់អាជីព ដោយបញ្ហាសុខភាព។
រឿង សោភ័ណ្ឌ ដែលមានក្របខណ្ឌជាប៉ូលីសទើបទទួលបានការតម្លើងឋានន្តរស័ក្តិជា អនុសេនីយ៍ឯក ផងនោះ ក៏ត្រូវបណ្ដាញព័ត៌មានចុះផ្សាយថា កំពុងមានបញ្ហាសុខភាព ផ្នែកច្រមុះ និងបំពង់ក គួរផ្សំនិង ការពិបាកចាប់គូផង ដែលបានធ្វើឲ្យរូបគេ ស្ងាត់ពីសង្វៀន។