សៀមរាប៖ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ ខមភ លោក ខូវ ឆាយ សម្លឹងឃើញថាមួយរយៈពេលចុងក្រោយនេះវិស័យបាល់ទាត់មានការរើកចម្រើនខ្លាំង ដោយមានក្លិបអាជីពជាច្រើនកំពុងតែបោះទុនវិនិយោគបន្ថែមលើកីឡាករក្នុងស្រុកនឹងនាំយកកីឡាករបរទេសមកជួយក្លិបរៀងៗខ្លួន ហើយក៏មានបណ្ដាលក្រុមហ៊ុនធំៗបានជួយឧបត្ដមក្លិបជាច្រើនផដែរ៕