កីឡាករ Luka Milivojevic បានសម្រេចចូលនិវត្តពីក្រុមជម្រើសជាតិស៊ែប បន្ទាប់ពីគេមិនមានឈ្មោះក្នុងបញ្ជីកីឡាករទាំង៣០រូប ដែលត្រៀមប្រកួតជម្រុះ FIFA World Cup 2022 នៅខែមីនានេះ។
ខ្សែបម្រើរូបនេះ បង្ហាញគុណផលមិនសូវបានល្អនោះទេ ដោយរកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះ ពីការលេង៣៨ប្រកួត ស្របពេលគេមានបញ្ហារកាំរកូសជាមួយក្រុមជម្រើសជាតិ និង សហព័ន្ធកីឡាបាល់ទាត់ស៊ែប បន្ទាប់ពីជម្រើសជាតិរបស់ខ្លួន ធ្លាក់ចេញពីវគ្គចែកពូល World Cup 2018 ដែលធ្វើនៅប្រទេសរុស្ស៊ី។
Milivojevic បាននិយាយរិះគន់គ្រូបង្គោល Aladen Krstajic ដែលប្ដូរគេចេញ អំឡុងការប្រកួតដែល ពួកគេបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមស្វីស ប៉ុន្ដែក្រោយមកគ្រូបង្វឹករូបនេះ បានកោះហៅគេមកវិញ បន្ទាប់ពីក្រុមស៊ែបត្រូវបានជម្រុះចេញពីព្រឹត្តិការណ៍ Euro 2020។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិស៊ែប នឹងចាប់ផ្ដើមវគ្គជម្រុះ World Cup 2022 ដោយធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមអៀរឡង់ នៅថ្ងៃទី២៤ មុនពេលក្រុមការពារជើងឯកព័រទុយហ្កាល់៣ថ្ងៃបន្ទាប់ ហើយធ្វើដំណើរទៅប្រកួតទល់ អាហ្សេបៃហ្សង់នៅថ្ងៃទី៣០ ខែមីនា៕