សុខ ធី ជួបកីឡាករអឺរ៉ុបជាលើកដំបូងនៅ One

Sophana Pen
39 មើល
0 នាទីអាន
- Advertisement -


សុខ ធី បានចេញដំណើរទៅទឹកដី សិង្ហបុរី តាំងពីថ្ងៃទី៨មីនា ដើមសប្ដាហ៍នេះ ដើម្បីត្រៀមសម្រាប់ការប្រកួតលើសង្វៀន One ដែលអាចនឹងធ្វើឡើងនៅចុងខែ មីនា នេះ រឺដើមខែ មេសា។ ទាក់ទងនឹងដៃគូប្រកួតសម្រាប់ ការបង្ហាញខ្លួនជាថ្មីនេះវិញ ត្រូវបានលោក ហ៊ុន ចាន់ រាជ្យ បង្ហើបថា សុខ ធី ទំនងនឹងដាក់ឲ្យជួបកីឡាករបរទេសស្បែកស ដែលជាលើកដំបូងក្នុងអាជីព សម្រាប់កីឡាករដែលមាន រហស្សនាមថា មនុស្សឈើរូបនេះ នឹងប៉ះជាមួយកីឡាករច្រមុះស្រួច។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។