ធន់ចំរ៉ុង កូនសិស្សជើងថ្មីរបស់ ធន់ សុភា កំពុងលេចធ្លោបើកឆាកផ្ដួលដៃគូសន្លប់ជាប់គ្នា៣ប្រកួត

Sophana Pen
43 មើល
0 នាទីអាន

ធ្លាប់តែជាអ្នកគាំទ្រការប្រកួតគុនខ្មែរដ៏ងប់ងល់ម្នាក់ ធន់ ចំរ៉ុង បានសម្រេចចិត្តដោយមិនរារែកហក់ចូលប្រលូកគុនខ្មែរ ដោយរំពឹងថានឹងអាចកសាងភាពជោគជ័យ ក្នុងវិស័យដែលខ្លួនស្រលាញ់បំផុតមួយនេះ។

យុវជនមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះ រំលឹកថាព្រោះតែចង់ក្លាយជាកីឡាករគុនខ្មែរអាជីព ខ្លួនបានសម្រេចចិត្តមិនស្ទាក់ស្ទើរ ដោយបានបោះបង់កាងារជាតៃកុងឡានមានប្រាក់បៀវត្សទៀងទាត់ មកចាប់យកអាជីពឡើងសង្វៀន រយៈពេល១ឆ្នាំហើយ ក្នុងសមាគមកីឡាប្រដាល់ក្រសួងកាពារជាតិ ដែលមានលោក ធន់ សុភា ជាគ្រូបង្វឹក។

ជើងថ្មីរូបនេះ ឲ្យដឹងទៀតថា ការប្រឡូកគុនខ្មែរដើម្បីជីវភាព វាជារបត់ថ្មីមួយក្នុងជីវិតរបស់ខ្លួន ដែលត្រូវការការតាំងចិត្ត និងពុះពារជម្នះការលំបាក។ ចំរ៉ុង មានសុដ្ឋិនិយមចំពោះការច្បាមយកកេរ្តិ៍ឈ្មោះនៅថ្ងៃខាងមុខ និងប្ដេជ្ញាខិត្តខំអភិវឌ្ឍសមត្ថភាព ឲ្យល្បីល្បាញក្នុងអាជីពនេះ ដោយមានការគាំទ្រ លើកទឹកចិត្តពី ឪពុកម្ដាយ និងបងប្អូនផងដែរ។

ត្រឹមរយៈពេល១ឆ្នាំក្នុងការឈានជើងមកកាន់ អាជីពនេះ ធន់ ចំរ៉ុង កំពុងបង្កើតការចាប់អារម្មណ៍ជាកីឡាករជើងថ្មីដ៏ឆ្នើមម្នាក់ តាមរយៈការការប្រ កួត៣លើកកន្លងមក មិនដែលស្គាល់ចាញ់ និងថែមទាំងផ្ដួលដៃគូឲ្យសន្លប់គ្រប់ប្រកួត៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។