ប្រធានក្លិបបឹងកេតទម្លាយរឿងគួរឲ្យអាសូរពីកូនក្រុម U18 ម្នាក់

Sovann Tith
8 មើល
0 នាទីអាន
- Advertisement -


កីឡាករវ័យក្មេងមួយរូបរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត ហៃ លាងហុង បានយករូបថតប្អូនប្រុសខ្លួនដែលបានចែកឋានអំឡុងកាលពីប៉ុន្មានខែមុន ទុកអបអរជ័យជម្នះការប្រកួតពានរង្វាន់មួយកាលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា កន្លងទៅ តែមិនបានដូចបំណងឡើយ ដោយចាញ់យុវជនវិសាខានៅវគ្គផ្ដាច់ព្រ័ត្រ។

យ៉ាងណា អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត និងមិត្តភក្ដិ ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនទៀតបានលើកទឹកចិត្តដោយផ្ទាល់ និងតាមរយៈសារលើបណ្ដាញសង្គមជាហូរហែ។

អ្នកស្រី ពុធ ធីតា សរសេរលើគណនី Facebook បែបនេះ “ខំផ្តិតរូបប្អូនប្រុស(ដែលបានទទួលគ្រោះថ្នាក់រហូតដល់ជីវិតប៉ុន្មានខែមុន) ដើម្បីមកថតជាមួយពាន ប្អូនត្រូវចាំថាទោះមិនបានជើងឯកក៏យើងបានជើកឯករងដែរ ហើយលើសពីហ្នឹងទៅទៀត ប្អូនបានពានជើងឯកពីបេះដូងយើងទាំងអស់គ្នា និងក្លិបទាំងមូល ស៊ូស៊ូបន្តទៀត និងអរគុណប្អូនៗនូវការខំប្រឹងប្រែង #ក្រុមមួយក្តីស្រមៃតែមួយ #BK12”

លោក ឈុន សុធារ័ត្ន គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត ប្រាប់ថា AMS SPORTS ថា លាងហុង បានចូលរួមហ្វឹកហាត់ពីរឆ្នាំមកហើយ និងមានតួនាទីជាខ្សែបម្រើស្លាប។ លោកថា ប្អូនប្រុសរបស់កីឡាករវ័យក្មេងរូបនេះបានចែកឋានដោយសារគ្រោះថ្នាក់ចរាចរណ៍៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕