ភ្នំពេញ៖ សុវណ្ណនាថ ដែលប្រិយមិត្តអ្នកនិយមបាល់បាល់ទះភាគច្រើនបានស្គាល់នឹងពេញចិត្តនូវការលេងរបស់តាមតារាងបាល់ទះនានាបានបង្អាក់ពីការលេងមួយរយៈដោយសារការរើករាលដាលនៃជំងឺកូវីដ១៩។ ដោយសារមិនមានការប្រកួត សុវណ្ណនាថបានទៅស្រុកកំណើតរបស់ខ្លួននៅខេត្តព្រៃវែងហ្វឹកហាត់បន្ថែមនឹងបង្រៀនក្មេងៗនៅទីនោះឱ្យចេះលេងបាល់ទះ។សុវណ្ណនាថបានប្រាប់មកក្រុមការងារអេអិមអេសស្ពតថា ខ្ញុំកំពុងហ្វឹកហាត់នៅផ្ទះដោយខ្លួនឯងនឹងបង្រៀនក្មេងៗឱ្យចេះលេងបាល់ទះ។
ដើម្បីរកចំណូលជួយគ្រួសារ សុវណ្ណនាថបានប្រាប់បន្ថែម ខ្លួនក៏កំពុងជួយប្រពន្ធលក់ខោអាវហាត់ប្រាណតាមអនឡាញរីឯភរិយាលក់សាប៊ូខាតស្បែក។
សុវណ្ណនាថ ជាកីឡាករបាល់ទះមួយរូបដែលមានឈ្មោះបោះសំឡេងនៅតាមតារាងបាល់ជាច្រើននៅក្នុងប្រទេសហើយរូបគេត្រូវបានអ្នកនិយមបាល់ទះដាក់ឈ្មោះថា ប្ដូរចង្កេះលើអាកាស៕