ព្រំ សំណាង បានបង្ហើបថាមិនធ្លាប់គិតថានឹងមានឱកាសជាប់ជាជម្រើសជាតិគុនខ្មែរឡើយ។ ជើងខ្លាំងទម្ងន់ធ្ងន់រូបនេះ លើកឡើងថាខ្លួនពិតជារំភើប សម្រាប់ការចុចឈ្មោះឲ្យចូលជម្រើសជាតិ ដើម្បីត្រៀមវាយនៅស៊ីហ្គេម ក្នុងទម្ងន់៨១គីឡូក្រាម ហើយរូបគេបានចាត់ទុកថានេះក៏ជាឱកាសដ៏មានតម្លៃដើម្បីកសាងស្នាដៃជូនជាតិផងដែរ។