ផ្ដួលដៃគូគ្រប់ប្រកួត ធន់ ចំរ៉ុង ប៉ងជាប់ជម្រើសជាតិនៅស៊ីហ្គេម២០២៣

Sophana Pen
15 មើល
0 នាទីអាន
- Advertisement -

ទោះជានៅក្មេងខ្ចី ទើបឈានជើងមកកាន់សង្វៀនរយៈពេល១ឆ្នាំក្ដី ជើងខ្លាំងរលកថ្មីគុនខ្មែរ ធន់ ចំរ៉ុង បានបង្ហើបគោលដៅអាជីពថា កៅអីជម្រើសជាតិ នៅស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាក្ដីសុបិនដ៏ធំរបស់ខ្លួន។

អ្នកប្រយុទ្ធជើងថ្មីដ៏លេចធ្លោដែលបើកឆាក ដោយផ្ដួលដៃគូគ្រប់ប្រកួត យល់ថានេះជាក្ដីសុបិនដ៏ធំ និង ពិបាកក្នុងការធ្វើឲ្យក្លាយជាការពិត។ ប៉ុន្តែកូនសិស្សលោក ធន់ សុភា ប្ដេជ្ញាប្រើទេពកោសល្យខិតខំអភិវឌ្ឍសមត្ថភាពឲ្យអស់លទ្ធភាព ដើម្បីត្រួសត្រាយស្វែងរក ក្ដីស្រមៃមួយនេះ។

ធន់ ចំរ៉ុង បន្តថា កម្ពុជានាពេលបច្ចុប្បន្នសម្បូរដោយកីឡាករល្អ ដូច្នេះការប្រជែងក្នុងការទាញចំណាប់អារម្មណ៍យកកៅអីជម្រើសជាតិ មិនមែនងាយស្រួលឡើយ។ ប៉ុន្តែកីឡាករស្រទាប់ថ្មីដៃឆៅរូបនេះ ជឿជាក់លើការតាំងចិត្តរបស់គេ ដើម្បីឆ្ពោះទៅរកឆ្នាំ២០២៣។ ចំរ៉ុង អះអាងថា មានកម្លាំងចិត្តខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈលទ្ធផលល្អៗកន្លងមក។

ធន់ ចំរ៉ុង ជាអតីតតៃកុងឡាន មានប្រភពពីខេត្តត្បូងឃ្មុំ។ ចាប់ផ្ដើមហ្វឹកហ្វឺនក្នុងសមាគមប្រដាល់ក្រសួងកាពារជាតិ១ឆ្នាំមកហើយ រលកថ្មីរូបនេះ កំពុងបង្ករព្យុះភ្លឿងក្នុងស្រទាប់កីឡាករជើងថ្មី ដោយការផ្ដួលដៃគូបន្តបន្ទាប់ គ្រប់ប្រកួតរបស់ខ្លួន៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។