ការដេញថ្លៃទិញ Arsenal ជា​ផ្លូវការ​លើកទី១​ដោយ​មហាសេដ្ឋី​​ស៊ុយអែត​ជួប​​បរាជ័យ

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

មហាសេដ្ឋី​ស៊ុយអែត Daniel Ek បាន​និយាយ​​ថា​​សំណើ​ដេញ​​ថ្លៃ​ទិញ Arsenal ជា​ផ្លូវការ​ត្រូវ​បាន​ដាក់​ទៅ​ហើយ តែ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ម្ចាស់​ក្លិប​បច្ចុប្បន្ន​ដែល​ជា​មហាសេដ្ឋី​អាមេរិក​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​លើ Twitter ​សហស្ថាបនិក​ក្រុមហ៊ុន Spotify ​វ័យ​៣៨​ឆ្នាំ បាន​និយាយ​ថាលោក​​បាន​ដាក់​សំណើ​ទៅ​ Josh​ Kroenke ​តែ​លោក Josh និង​ដៃគូ​ បាន​បដិសេធ​សំណើ​ដេញ​ថ្លៃ​របស់​លោក​​។

មហាសេដ្ឋី​អាមេរិក​ Stan Kroenke ដែល​ជា​ឪពុក​​លោក Josh បាន​​កាន់កាប់​ភាគហ៊ុន​ធំ​នៅ Arsenal មួយ​ទសវត្សរ៍​មក​ហើយ ហើយ​បាន​ទិញ​ផ្ដាច់​​ភាគហ៊ុន​ពី​សេដ្ឋី​រុស្ស៊ី Alisher Usmanov ក្នុង​ឆ្នាំ​២០១៨​ ដើម្បី​ក្ដោប​​សិទ្ធិ​គ្រប់គ្រង​ក្លិប​ទាំង​មូល​​។

លោក Kroenke អះអាង​ថា​មាន​ការ​ប្ដេជ្ញា​ចិត្ត​១០០​%​ចំពោះ Arsenal ហើយ​ នឹង​មិន​លក់​ភាគហ៊ុន​ឡើយ​។

ទោះ​បែបនេះ​ក្ដី លោក Ek ដែល​ជាអ្នកគាំទ្រ Arsenal ជា​យូរ​មក​ហើយ​នោះ ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ទិញ Arsenal ដដែល​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕