Cristiano Ronaldo និងកីឡាករកំពុងលេចធ្លោមួយចំនួនទៀត ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ សម្រាប់ការការពារតំណែងជើងឯក EURO នៅខែមិថុនាខាងមុខនេះ។
កាលពីថ្ងៃព្រហស្បតិ៍សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៦រូប ដែលនឹងត្រូវប្រកួតប្រជែងពានអឺរ៉ុបដែលត្រូវបានលើកពេលមួយឆ្នាំដោយសារការរាតត្បាតកូវីដ១៩។
កីឡាករក្រុមព័រទុយហ្កាល់ ដែលត្រៀមសម្រាប់ព្រឹត្តិការណ៍ Euro 2020 មានដូចជា៖
អ្នកចាំទី: Anthony Lopes (Olympique Lyon), Rui Patrício (Wolverhampton), Rui Silva (Granada)
ខ្សែការពារ: Joao Cancelo (Manchester City), Nelson Semedo (Wolverhampton), Jose Fonte (Lille), Pepe (Porto), Ruben Dias (Manchester City), Nuno Mendes (Sporting CP), Raphael Guerreiro (Borussia Dortmund)
ខ្សែបម្រើ: Danilo Pereira (PSG), Joao Palhinha (Sporting CP), Ruben Neves (Wolverhampton), Bruno Fernandes (Manchester United), Joao Moutinho (Wolverhampton), Renato Sanches (Lille), Sergio Oliveira (Porto), William Carvalho (Real Betis)
ខ្សែប្រយុទ្ធ: Pedro Goncalves (Sporting CP), Andre Silva (Eintracht Frankfurt), Bernardo Silva (Manchester City), Cristiano Ronaldo (Juventus), Diogo Jota (Liverpool), Goncalo Guedes (Valencia), Joao Felix (Atletico Madrid), Rafa Silva (Benfica)
ក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់ ស្ថិតនៅក្នុងពូល F ជាមួយក្រុមជើងឯក FIFA World Cup 2018 បារាំង ក្រុមជើងឯក FIFA World Cup 2014 អាល្លឺម៉ង់ និង ហុងគ្រី។
ព័រទុយហ្កាល់ នឹងប្រកួតបើកឆាកវគ្គចែកពូលទល់នឹងហុងគ្រី នៅថ្ងៃទី១៥ ខែមិថុនា មុនជួបតទល់ជាមួយអាល្លឺម៉ង់នៅថ្ងៃទី១៩ ខែមិថុនា ហើយ៤ថ្ងៃបន្ទាប់ក្រុមរបស់លោក Santos នឹងតតាំងជាមួយក្រុមបារាំង ដែលពួកគេបានយកឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2016៕