អេស្ប៉ាញចាញ់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានខ្នាតធំលើកដំបូង ក្រោមថ្វីជើងអ៊ីតាលី
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ EURO 2020 បន្ទាប់ពីទទួលជ័យជម្នះលើអេស្ប៉ាញដោយការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី។ ខ្សែបម្រើវ័យក្មេង Federico Chiesa ស៊ុតបញ្ចូលទីនាំមុខឱ្យក្រុមអ៊ីតាលី នៅនាទីទី៦០ ប៉ុន្ដែត្រូវបានក្រុមអេស្ប៉ាញតាមស្មើមួយគ្រាប់វិញ ដោយខ្សែប្រយុទ្ធ…
De Bruyne របួសបាក់ខ្ទង់ច្រមុះនិងត្របកភ្នែក ខណៈសល់តែ១០ថ្ងៃទៀតដល់ Euro 2020
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne របស់ Manchester City រងរបួសបាក់ខ្ទង់ច្រមុះនិងត្របកភ្នែកអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ទល់…
ជម្រើសជាតិព័រទុយហ្កាល់ចេញបញ្ជីឈ្មោះកីឡាករ២៦រូប ត្រៀមប្រកួត EURO 2020
Cristiano Ronaldo និងកីឡាករកំពុងលេចធ្លោមួយចំនួនទៀត ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ សម្រាប់ការការពារតំណែងជើងឯក EURO នៅខែមិថុនាខាងមុខនេះ។ កាលពីថ្ងៃព្រហស្បតិ៍សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៦រូប ដែលនឹងត្រូវប្រកួតប្រជែងពានអឺរ៉ុបដែលត្រូវបានលើកពេលមួយឆ្នាំដោយសារការរាតត្បាតកូវីដ១៩។ កីឡាករក្រុមព័រទុយហ្កាល់ ដែលត្រៀមសម្រាប់ព្រឹត្តិការណ៍…
Euro 2020 ៖ ក្រុមជម្រើសជាតិនីមួយចុះបញ្ជីកីឡាករបាន២៦នាក់
ក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗនឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករបាន២៦នាក់ក្នុងបញ្ជីចុងក្រោយរបស់ពួកគេសម្រាប់ពាន Euro 2020 ជំនួសឱ្យចំនួនជាធម្មតា២៣នាក់។ ការកែសម្រួលនេះត្រូវបានដាក់ចេញដើម្បីបន្ធូរបន្ថយភាពនឿយហត់លើកីឡាករ បន្ទាប់ពីរដូវកាលដ៏មមាញឹកជាមួយក្លិបនៅក្នុងសម័យរាតត្បាតដោយកូវីដ១៩នេះ។ លើសពីនេះ គ្រូបង្គោលជម្រើសជាតិនីមួយៗក៏អាចសម្របសម្រួលក្នុងក្រុមបានផងដែរ ប្រសិនមានករណីឆ្លងកើតឡើងអំឡុងព្រឹត្តិការណ៍។ សេចក្ដីសម្រេចខាងលលើរបស់គណៈកម្មាធិការជម្រើសជាតិនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលបានធ្វើឡើងកាលដើមសប្ដាហ៍នេះ នឹងត្រូវយកទៅដាក់ឱ្យពិនិត្យនិងអនុម័តមួយដំណាក់កាលទៀត ប៉ុន្តែគេរំពឹងថានឹងគ្មាននរណាជំទាស់ឡើយ។…
Klopp ថាខ្សែការពារកណ្ដាលស្នូល២រូបរបស់ Liverpool ទំនងមិនបានលេង Euro ទេ
ព្រឹត្តិការណ៍ Euro 2020 ត្រូវបានលើកពេលមកធ្វើក្នុងឆ្នាំ២០២១នេះ ពីថ្ងៃទី១១ខែមិថុនាដល់ថ្ងៃទី១១...
លោក Low នឹងចុះចេញពីតំណែងគ្រូបង្គោលអាល្លឺម៉ង់ក្រោយ Euro 2020
តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ដែលលោក Joachim Low បាននិងកំពុងកាន់កាប់រយៈពេល១៥ឆ្នាំមកនេះ...
រកឃើញ៤ក្រុមចុងក្រោយ ដែលឈានទៅកាន់វគ្គចែកពូល Euro 2020
ទីបំផុត យើងបានរកឃើញ៤ក្រុមចុងក្រោយ សម្រាប់៤កៅអីដែលនៅសល់ក្នុងវគ្គចែកពូល Euro 2020 ដែលក្រុមទាំងនោះមានដូចជា ស្កុតឡែន ស្លូវ៉ាគី ហុងគ្រី និង ម៉ាសេដ្វានខាងជើង បន្ទាប់ពីពួកគេទទួលបានជ័យជម្នះនៅក្នុងវគ្គ…