ហុង ផេង ត្រូវបន្តសម្រាកជិតមួយឆ្នាំក្រោយវះកាត់រួចរាល់

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

ខ្សែការពារ ហុង ផេង ត្រូវស្ថិតនៅក្រៅទីលានរយ់ៈពេល៨ខែ ក្រោយទទួលការវះកាត់របួសជង្គង់នៅរសៀលថ្ងៃចន្ទ ទី០៥ ខែតុលា។ នេះបើតាមការចេញផ្សាយលើទំព័រផ្លូវការក្លិបបឹងកេត។

លោក ហ៊ុន ប៉េងឡុង គ្រូពេទ្យប្រចាំក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០១៩ ប្រាប់ថា កីឡាករសម្បូរបទពិសោធខាងលើបានរងរបួសអំឡុងពេលហ្វឹកហាត់ជាមួយក្រុម ក្រោយសម្រាកពីភ្ជុំបិណ្ឌមកវិញ ដែលភ្លាត់សរសៃជង្គង់ឆ្វេង។

គួរដឹងដែរថា ហុង ផេង ធ្លាប់មានបញ្ហាសរសៃជង្គង់ម្ដងហើយអំឡុងលេងលីគកាលឆ្នាំ២០១៦ ដែលធ្វើឲ្យគេអវត្តមានជាងមួយឆ្នាំ។ យ៉ាងណា ក្រោយការខិតខំប្រឹងប្រែង អតីតសមាជិកភ្នំពេញក្រោនបានចូលលេងទៀងទាត់វិញ និងប្រជែងបានកៅអីតំណាងប្រទេសសាជាថ្មី៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕