ក្លិបជើងឯកលីគកំពូលព័រទុយហ្គាល់ Porto បានសម្រេចចុះហត្ថលេខាផ្ទេរកីឡាករ Felipe Anderson របស់ក្លិប West Ham , Mako Grujic មកពី Liverpool និង ខ្សែការពារ Malang Sarr របស់ Chelsea ក្រោមលក្ខខណ្ឌខ្ចីមួយរដូវកាល។
ទោះបីជាទីផ្សារដោះដូរនៅអង់គ្លេសត្រូវបានបិទទ្វារនៅអង់គ្លេស កាលពីថ្ងៃចន្ទ ប៉ុន្ដែនៅព័រទុយហ្គាល់ ការដោះដូរនឹងដំណើរការរហូតដល់ថ្ងៃទី ២៥ ខែតុលា ២០២០។
Felipe Anderson ដែលជាកីឡាករ ក្លិបញញួរធំ West Ham នាំចូលក្រុមក្នុងតម្លៃបំបែកកំណត់ត្រា ៣៦លានផោន កាលពីឆ្នាំ ២០១៨ ត្រូវបានដាក់ឱ្យ Porto ខ្ចី។
ចំណែកឯ ខ្សែបម្រើ Grujic របស់ក្រុមហង្សក្រហម និង ខ្សែការពារបារាំង Sarr ដែលទើបតែផ្ទេរមក Chelsea កាលពីខែសីហា ក៏ជាកីឡាករដែលក្លិបព័រទុយហ្គាល់នាំចូលមួយរដូវកាល ដើម្បីពង្រឹងក្រុមសម្រាប់រដូវកាលថ្មីផងដែរ៕