Skip to content
ទោះខំចាយលុយផ្ទាល់ខ្លួនជួយ Mascot ប៉ុន្ដែ Ozil មិនត្រូវបានផ្ដល់ឱកាសលេងនៅ Europa League ឡើយ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ទោះខំចាយលុយផ្ទាល់ខ្លួនជួយ Mascot ប៉ុន្ដែ Ozil មិនត្រូវបានផ្ដល់ឱកាសលេងនៅ Europa League ឡើយ

ខ្សែបម្រើ Mesut Ozil មិនមានឈ្មោះនៅក្នុងបញ្ជីកីឡាកររបស់ក្រុម Arsenal សម្រាប់ការប្រកួតវគ្គចែកពូល Europa League នោះទេ ខណៈដែលអនាគតរបស់ កីឡាកររូបនេះជាមួយក្លិបកាំភ្លើងធំហាក់មានភាពស្រពេចស្រពិល។

Ozil បានចូលរួមគ្រប់ការប្រកួតក្រោមការដឹកនាំរបស់លោក Mikel Arteta រហូតដល់រដូវកាលត្រូវបានផ្អាក ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ហើយក្រោយមកគេក៏លែងឃើញ ខ្សែបម្រើអាល្លឺម៉ង់រូបនេះ បង្ហាញខ្លួននៅលើទីលានប្រកួតតទៅទៀត។

ទោះបីជាយ៉ាងណាក្ដី អតីតខ្សែបម្រើក្រុម Real Madrid សុខចិត្តចាយលុយក្នុងហោប៉ៅខ្លួនឯង ដើម្បីផ្គត់ផ្គង់ប្រាក់ខែដល់ អ្នកគ្រោងតុក្កតា Gunnersaurus របស់ក្លិប Arsenal លោក Jerry Guy ដែលបានចំណាយពេលក្នុងអាជីពមួយនេះអស់រយៈពេល២៧ឆ្នាំ។

ដោយសារគ្មានអ្នកគាំទ្រចូលរួមទស្សនានៅ Premier League លោក Guy ស្ថិតនៅក្នុងគម្រោងបុគ្គលិកមិនចាំបាច់ដែល Arsenal ត្រូវចំណាយស្របពេលដែលពួកគេប្រឈមនឹងបញ្ហាហរិញ្ញវត្ថុដោយសារការរីករាលដាលជំងឺឆ្លងសកល។

គួរបញ្ជាក់ថា Arsenal ស្ថិតនៅក្នុងពូល B សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២ ដោយត្រូវតតាំងជាមួយ Rapid Vienna, Dundalk និង Molde៕