កីឡដ្ឋានកងយោធពលខេមរភូមិន្ទត្រៀមស្វាគមន៍ក្រុមលីគកំពូលកម្ពុជាជុំទីពីរ

Vireak Mai
13 មើល
0 នាទីអាន
- Advertisement -

ភ្នំពេញ៖ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្ដាតចាស់ គ្រោងនឹងបើកដំណើរការប្រកួត ក៏ដូចជាការហ្វឹកហាត់ឡើងវិញ នាខែសីហាខាងមុខ បន្ទាប់ពីកីឡដ្ឋានដ៏ចំណាស់នេះ បានធ្វើការកែប្រែមុខមាត់ថ្មី ដោយការជួសជុលទីលាន ប្រព័ន្ធរំដោះទឹក និងការផ្លាស់ប្ដូរស្មៅស្ដង់ដារជាដើម កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មកទល់ពេលនេះ ដំណើរការជួសជុលកីឡដ្ឋានស្ដាតចាស់ បានវិវត្តន៍យ៉ាងរលូន ក្នុងនោះការផ្លាស់ប្ដូរសិប្បនិម្មិតនៅក្រោយទីលានទាំងសងខាង បានរួចរាល់ ១០០% ហើយ និងបានប្រើប្រាស់រយៈពេល ១ខែមកហើយ នៅឡើយតែស្មៅធម្មជាតិ នៃទីលានប្រកួតប៉ុណ្ណោះ ដែលត្រូវការពេលប្រហែល ១ខែទៀត ទើបអាចប្រើប្រាស់បាន។

រជួសជុលកីឡដ្ឋានស្ដាតចាស់នេះ ត្រូវចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដោយការផ្លាស់ប្ដូរស្មៅធម្មជាតិ ដែលមានគុណភាពខ្ពស់ និងស្ដង់ដារ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ជាក់ស្ដែងកាលពីពេលថ្មីៗ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏បានកំណត់យកកីឡដ្ឋានស្ដាតចាស់ ធ្វើជាទីលានមួយ សម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

Follow:
លោក ម៉ៃ វីរៈ បានប្រលូកនៅតាមស្ថាប័នសារព័ត៌មានធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជា។ លោកមានទំនាក់ទំនងយ៉ាងល្អជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕