គម្រោងត្រលប់មកកាន់សង្វៀនវិញរបស់ម្ចាស់ខ្សែក្រវាត់មាស ឡៅ ចិត្រា នៅចុងសប្ដាហ៍នេះ បានអាក់ខានទៅវិញ បន្ទាប់សិស្សគុនក្លិប ៩១១រូបនេះ បានរងរបួសជើង អំឡុងការហ្វឹកហាត់ កាលរសៀលថ្ងៃព្រហស្បតិ៍។ ការរងរបួសដោយចៃដន្យភ្លាមៗ នឹងធ្វើឲ្យ ឡៅ ចិត្រា បន្តអវត្តមានពីការប្រកួត ខណៈដែលរូបគេបាន ខកខានបង្ហាញមុខ ជាច្រើនខែណាស់មកហើយ ដោយសារតែរបួសញាំញី មុនសម្រាកមួយរយៈបន្ថែមទៀតដើម្បីព្យាបាល ការឆ្លងជំងឺកូរីវ១៩ កាលពីខែ មិថុនា កន្លងទៅ។
ឡៅ ចិត្រា យីអ៊ុនដាក់ ខណៈ ប៊ុន សុធា ជួប យ៉ន់ ពិសី ដណ្ដើមកៅអីដ៏សំខាន់

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។